newsare.net
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចាត់ទុកថាការដង្ហែអងសមាគមខ្មែរក្រោមចាត់ទុកការដង្ហែកឋិនទៅកាន់វត្តខ្មែរក្រោមមានគុណតម្លៃជាប្រវត្តិសាស្ត្រ
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចាត់ទុកថាការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោមគឺជាព្រឹត្តិការណ៍ដ៏កម្រ និងមានគុណតម្លៃជាប្រវត្តិសាស្ត្រ។ នៅក្នុងលិខិតចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានសម្តែងការសាទរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ភរិយាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនដែលបានដឹកនាំអង្គកឋិនទៅកាន់វត្តពោធិគីរីវង្សារាម ស្ថិតក្នុងខេត្តព្រះត្រពាំងដែនដីកម្ពុជាក្រោម។ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានប្រាប់វិទ្យុបារាំង RFI បន្ថែមថា ការដង្ហែកឋិនទៅកម្ពុជាក្រោមរបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះគឺជារបត់ថ្មីមួយ ដែលបង្ហាញពីកាយវិការផ្សារភ្ជាប់សាច់ឈាមគ្នារវាងបងប្អូនខ្មែរទាំងអស់។ លើសពីនេះ លោកអគ្គលេខាធិការបានរំពឹងថាបញ្ហារំលោភសិទ្ធិមនុស្សរបស់អាជ្ញាធរវៀតណាមទៅលើខ្មែរក្រោមអាចនឹងលើកយកមកជជែកគ្នាឲ្យប្រសើរឡើងវិញនាពេលអនាគត។ សូមស្តាប់ការលើកឡើងរបស់លោកសឺន ជុំជួនដែលរៀបចំដោយ ញឹម សុផល៖ Read more