newsare.net
លោកដូណាល់ ត្រាំឈ្នះឆ្នោត វិលត្រលប់មកកាន់អំណាចនៅអាមេរិកជាលើកទី២។ នេះជាសុបិនអាក្រក់លំហូរជនអន្តោប្រវេសន៍៖ កាណាដាស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់ ក្រោយលោកដូណាល់ ត្រាំឈ្នះឆ្នោត
លោកដូណាល់ ត្រាំឈ្នះឆ្នោត វិលត្រលប់មកកាន់អំណាចនៅអាមេរិកជាលើកទី២។ នេះជាសុបិនអាក្រក់ដែលកាណាដាត្រូវជួបក្នុងរយៈពេល៤ឆ្នាំទៅមុខ ព្រោះថា ការវិលត្រលប់របស់លោកដូណាល់ ត្រាំ នៅសេតវិមាន មានន័យស្មើនឹងរលកជនអន្តោប្រវេសន៍បោកមកលើកាណាដា ដែលជាប្រទេសជិតខាងជាប់ព្រំដែនដ៏វែងបំផុតជាមួយអាមេរិក។ នៅថ្ងៃសុក្រ អាជ្ញាធរកាណាដាបាននិយាយថា ព្រំដែនអាមេរិក កាណាដាកំពុងស្ថិតក្នុងភាពអាសន្នកម្រិតខ្ពស់បំផុតនៅក្រោយ លោកដូណាល់ ត្រាំឈ្នះឆ្នោតនៅអាមេរិក។ កាណាដានឹងប្រឈមលំហូរជនអន្តោប្រវេសន៍ចេញពីទឹកដីអាមេរិក ព្រោះថា លោកដូណាល់ ត្រាំបានព្រមានហើយថា រដ្ឋបាលថ្មីរបស់លោកនឹងចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងទ្រង់ទ្រាយធំ។ Read more