newsare.net
លោក រ៉ាហ្វាអែល ក្រូស៊ី នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានអញ្ជើញទៅបំពេញទស្សនកិចអ៊ីរ៉ង់មិនព្រមចរចាសំណុំរឿងនុយក្លេអ៊ែរដោយឋិតក្រោមសម្ពាធគាបសង្កត់នោះឡើយ
លោក រ៉ាហ្វាអែល ក្រូស៊ី នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់។ ទស្សនកិច្ចនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ មុននឹងលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចនៅសេតវិមានអាមេរិក។ លោក ត្រាំ កាលពីអាណត្តិដឹកនាំលើកមុន បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងចរចាសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់។ ម្ល៉ោះហើយ ទើបពេលនេះ នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានស្កាត់ទៅជជែកពិភាក្សាជាមួយបណ្តាថ្នាក់ដឹកនាំអ៊ីរ៉ង់។ ថ្នាក់ដឹកនាំអ៊ីរ៉ង់ បានបញ្ជាក់ជំហរ នៅបន្តគម្រោងនុយក្លេអ៊ែរស៊ីវិល ហើយនិងមិនព្រមចរចាដោយឋិតក្រោមសម្ពាធគាបសង្កត់នោះឡើយ។ Read more