newsare.net
អាជ្ញាធរបារាំងនៅថ្ងៃចន្ទនេះ កំពុងញាប់ដៃជើងដើម្បីនាំយកជំនួយបន្ទាន់ទៅជួយប្រជាជននៅលMayotte ដែនដីដ៏ក្រីក្របំផុតរបស់បារាំង រងបោកបំផ្លាញ ដោយកម្លាំងខ្យល់ព្យុះដ៏កំណាចChido
អាជ្ញាធរបារាំងនៅថ្ងៃចន្ទនេះ កំពុងញាប់ដៃជើងដើម្បីនាំយកជំនួយបន្ទាន់ទៅជួយប្រជាជននៅលើកោះមែយ៉ុត (Mayotte) ដែនដីនាយសមុទ្ររបស់បារាំងនៅមហាសមុទ្រឥណ្ឌា ដែលបានរងបោកបក់ បំផ្លិចបំផ្លាញដោយខ្យល់ព្យុះកំណាចស្ហ៊ីដូ Chido កាលពីថ្ងៃសៅរ៍ទី ១៤ធ្នូ។ ក្រុមអ្នកជួយសង្រ្គោះកំពុងបារម្ភថា ចំនួនមនុស្សស្លាប់នៅក្នុងគំនរផ្ទះបាក់រលំផ្ទះ អគារនៅក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅមែយ៉ុត អាចមានច្រើនរាប់រយនាក់ ខណៈប្រជាជននៅលើកោះសឹងទាំងមូលគ្មានទឹក គ្មានភ្លើង និងគ្មានសេវាព្យាបាល ដោយសារតែមន្ទីរពេទ្យរងការខូចខាតដោយសារកម្លាំងខ្យល់ព្យុះ បក់ក្នុងល្បឿន ២២០គីឡូម៉ែត្រក្នុងមួយម៉ោង។ Read more