newsare.net
បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាចម្បាំងសហរដ្ឋអាមេរិក USS Savannah ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកពេលនេះជាការបន្ទន់ឥរិយាបទ ឬជាការបើកផ្លូវរបស់កម្ពុជា?
បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាចម្បាំងសហរដ្ឋអាមេរិក USS Savannah ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ប្រមុខរដ្ឋាភិបាលកម្ពុជា និងតំណាងសហរដ្ឋអាមេរិកបានដាក់ក្តីរំពឹងថា មិត្តភាព និងទំនាក់ទំនងកម្ពុជា អាមេរិកនឹងមានល្អប្រសើរឡើងវិញ ពិសេសក្នុងវិស័យការពារជាតិ។ ការបោះដៃរកគ្នាជាថ្មីរវាងកម្ពុជា និងអាមេរិកពេលនេះត្រូវបានអ្នកវិភាគខ្លះយល់ថា គឺជាអ្នកបោះដៃ និងបន្ទន់ឥរិយាបទរកគ្នា ព្រោះតែចិនកំពុងងាកចេញពីការផ្តល់ជំនួយដល់កម្ពុជា។ តែអ្នកវិភាគខ្លះទៀតយល់ថា មិនមែនកម្ពុជាទេដែលជាអ្នកបោះដៃមុន ឬបន្ទន់ឥរិយាបទមុននោះ តែវាជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលចង់ស្ដារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ៕ Read more