newsare.net
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា៖កម្ពុជានឹងមានថ្នាំចាក់បង្ការមេរោគអេដស៍នៅដើមឆ្នាំ ២០២៥
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៤ ធ្នូនេះថា កម្ពុជានឹងមានថ្នាំចាក់បង្ការមេរោគអេដស៍នៅដើមឆ្នាំ២០២៥ ខាងមុខ។ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជាបានលើកឡើងពីអត្ថប្រយោជន៍មួយចំនួនរបស់ថ្នាំចាក់បង្ការមេរោគអេដស៍ ពិសេសអ្នកដែលមិនចង់ប្រើស្រោមអនាម័យពេលរួមភេទ អ្នកដែលបម្រើសេវាកម្មផ្លូវភេទ និងអ្នកដែលមានដៃគូរួមភេទច្រើននាក់។ តែលោកវេជ្ជបណ្ឌិតមិនភ្លេចបញ្ជាក់ថា ថ្នាំចាក់បង្ការមេរោគអេដស៍នេះមានប្រសិទ្ធភាពតែក្នុងរយៈពេល២ខែ និងថា អ្នកដែលចង់ចាក់ថ្នាំបង្ការមេរោគអេដស៍នេះត្រូវពិនិត្យតេស្តឈាមរកមេរោគអេដស៍ជាមុនសិន។ សូមស្តាប់ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជាដែលរៀបចំដោយ ស៊ឹម ចាន់សំណាង៖ Read more