newsare.net
អង្គការជីវិតធម្មជាតិនៅកម្ពុជា ឬ NatureLife Cambodia បានឱ្យដឹងថា ចំនួនសត្វក្រៀលនៅក្នុងតំបន់ការពារទេសភាអង្គការជីវិតធម្មជាតិនៅកម្ពុជាបារម្ភពីការធ្លាក់ចុះចំនួនសត្វក្រៀលក្នុងតំបន់ដីសណ្តរមេគង្គក្រោម
អង្គការជីវិតធម្មជាតិនៅកម្ពុជា ឬ NatureLife Cambodia បានឱ្យដឹងថា ចំនួនសត្វក្រៀលនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពតបានធ្លាក់ចុះចំនួន ១៥ក្បាលដែលជាចំនួនមួយគួរឱ្យព្រួយបារម្ភ។ លទ្ធផលជំរឿនសត្វក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅក្នុងតំបន់ដីសណ្តរមេគង្គក្រោមបានបង្ហាញថា សត្វក្រៀលក្នុងតំបន់ការពារទាំងពីរខាងលើមានចំនួនសរុប ៥២ក្បាល ខណៈលទ្ធផលជំរឿនកាលពីខែធ្នូ ឆ្នាំ២០២៣ មានសត្វក្រៀលសរុបដល់ទៅ ៦៧ក្បាល។ នេះជាលទ្ធផលដែលអង្គការ NatureLife Cambodia បានសម្តែងក្តីកង្វល់ និងទាមទារឱ្យសហគមន៍ត្រូវការពារប្រភេទបក្សីដ៏កម្រទាំងនេះ ពិសេសទីជម្រករបស់វា។ Read more