newsare.net
នៅព្រឹកថ្ងៃសុក្រ ទី១៧ មករា លិខិតបញ្ចប់សមាជិកភាពលោក លី រតនរស្មី ពីទីប្រឹក្សាប្រធានគណបក្សប្រឃាតកម្មលោកលិម គិមយ៉ា៖ ហេតុអ្វីបក្សប្រជាជនទើបបញ្ចេញលិខិតបញ្ចប់សមាជិកភាព លី រតនរស្មីពេលនេះ?
នៅព្រឹកថ្ងៃសុក្រ ទី១៧ មករា លិខិតបញ្ចប់សមាជិកភាពលោក លី រតនរស្មី ពីទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជាតាំងពីថ្ងៃទី១៣ មីនា ឆ្នាំ ២០២៤ ទើបត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងព្រោងព្រាតពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ លោក លី រតនរស្មី ជាបុគ្គលដែលសមត្ថកិច្ចថៃចេញដីកាចាប់ខ្លួនក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិកាលពីថ្ងៃទី៧ មករា ឆ្នាំ ២០២៥។ តែមានសំណួរងឿងឆ្ងល់ថា ហេតុអ្វីទើបបញ្ចេញលិខិតបញ្ចប់សមាជិកភាព លី រតនរស្មី ពីទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឡើងតាំងពីថ្ងៃទី១៣ មីនា ឆ្នាំ២០២៤ ខណៈដែលបុគ្គលលី រតនរស្មីកំពុងជាប់សង្ស័យក្នុងរឿងឃាតកម្មលោកលិម គិមយ៉ា។ Read more