newsare.net
ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៤៥ កងរំដោះសហភាពសូវៀត បានចូលទៅដល់ជំរំ Auschwitz ដែលស្ថិតក្នុងប្រទេសប៉ូឡូញAuschwitz៖ ៨០ ឆ្នាំ កន្លងផុតទៅ តែក្តីរន្ធត់ បន្តដក់ជាប់ក្នុងចិត្ត ជនរងគ្រោះ
ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៤៥ កងរំដោះសហភាពសូវៀត បានចូលទៅដល់ជំរំ Auschwitz ដែលស្ថិតក្នុងប្រទេសប៉ូឡូញ និង ជាទីកន្លែង ដែលរបបអាល្លឺម៉ង់-ណាហ្ស៊ី បានប្រមូលផ្តុំឃុំឃាំង បុរស ស្ត្រី និង កុមារ ជនជាតិជ្វីហ្វ រហូតដល់ទៅ ជាង ១ លាន នាក់ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២។ រយៈពេលមិនដល់ ៣ ឆ្នាំផង មានប្រជាជន ជ្វីហ្វ ជិត ១ លាន នាក់ បានបាត់បង់ជីវិត នៅក្នុងមន្ទីរឃុំឃាំងនេះ។ បច្ចុប្បន្ន ជំរំ Auschwitz បានក្លាយជា និមិត្តរូបនៃភាពសាហាវព្រៃផ្សៃ ដែលសង្គ្រាមលោកលើកទី ២ បានបង្កឡើង។ ដើម្បីកត់ត្រាទុកហេតុការណ៍ជាប្រវត្តិសាស្ត្រដ៏រន្ធត់នេះ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី ២៧ ខែមករា ជាទិវាអន្តរជាតិ នៃការរំឭកដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងទង្វើប្រល័យពូជសាសន៍លើជនជាតិជ្វីហ្វ។ Read more