newsare.net
ទីភ្នាក់ងារជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិកបានអះអាងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ មករាថា គគ្មានអ្នករួចរស់ជីវិតនៅក្នុងគ្រោះថ្នាក់ឧទ្ធម្ភាគចក្រយោធាបុកយន្តហោះនៅវ៉ាស៊ីនតោន
ទីភ្នាក់ងារជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិកបានអះអាងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ មករាថា គេរកឃើញប្រអប់ខ្មៅទាំងពីររបស់យន្តហោះដឹកអ្នកដំណើរ ដែលបានបុកផ្ទុះជាមួយឧទ្ធម្ភាគចក្រនៅអាកាសយានដ្ឋានRonald Reaganកាលពីយប់ថ្ងៃពុធ ទី២៩ មករា។ នៅក្នុងពេលរង់ចាំការវិភាគសំឡេង និងទិន្នន័យក្នុងប្រអប់ខ្មៅដើម្បីស្វែងរកមូលហេតុដែលធ្វើឲ្យកើតមានគ្រោះថ្នាក់ ក្រុមជួយសង្រ្គោះបាននិយាយថា គេស្រង់បានសាកសពមនុស្ស៤០នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ទី៣០ មករា និងជឿថា មនុស្សទាំងអស់ក្នុងយន្តហោះដែលមានអ្នកដំណើរ៦០នាក់ និងបុគ្គលិក៤នាក់ស្លាប់ទាំងអស់នៅក្នុងសោកនាដកម្ម បូករួមទាំងទាហាន៣នាក់ដែលមានវត្តមាននៅក្នុងឧទ្ធម្ភាគចក្រយោធា។ Read more