newsare.net
អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបាន និងកំពុងបើកលោក ឡុង ឌីម៉ង់៖ ហាមពលរដ្ឋមុជទឹកនៅឆ្នេរព្រែកត្រែងយ៉ាងតិច ១សប្តាហ៍ ក្រោយលេចប្រេងចូលសមុទ្រ
អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបាន និងកំពុងបើកប្រតិបត្តិការសម្អាតឆ្នេរព្រែកត្រែង បន្ទាប់ពីមានការលេចធ្លាយប្រេងប្រមាណ ២ពាន់លីត្រចូលទឹកសមុទ្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣កុម្ភៈនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តព្រះសីហនុប្រាប់ឱ្យដឹងថា មានប្រេងប្រមាណ ២ពាន់លីត្របានលេចធ្លាយចេញពីឃ្លាំងស្តុកប្រេងមួយកន្លែងកាលពីថ្ងៃទី២៩មករា។ អាជ្ញាធរបានប្រទះឃើញប្រេងនោះអណ្តែតពេញផ្ទៃសមុទ្រនៅឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតនៅថ្ងៃទី១ កុម្ភៈ។ តាមលោក ឡុង ឌីម៉ង់ ប្រតិបត្តិការសម្អាតឆ្នេរសម្រេចបានស្ទើរតែទាំងស្រុង និងថា ពលរដ្ឋត្រូវរងចាំយ៉ាងតិច១សប្តាហ៍ទើបអាចចុះមុជទឹកនៅឆ្នេរព្រែកត្រែងជាថ្មី៕ Read more