newsare.net
ចាប់តាំងពីត្រលប់ចូលកាន់អំណាចជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំប្រកាសដំណឹងដែលធ្វអឺរ៉ុបចាប់រំជើបរំជួល ក្រោយឮប្រធានាធិបតីអាមេរិកប្រកាសដំឡើងពន្ធដែក និងអាលុយមីញ៉ូម ២៥%
ចាប់តាំងពីត្រលប់ចូលកាន់អំណាចជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំប្រកាសដំណឹងដែលធ្វើឲ្យពិភពលោករំជើបរំជួលសឹងមិនលស់ថ្ងៃ ជាពិសេសសង្រ្គាមពាណិជ្ជកម្ម ដំឡើងពន្ធគយ ដែលលោកសន្យា ដើម្បីឈប់ឲ្យអាមេរិកចាញ់ប្រៀបគេ។ បន្ទាប់ពីប្រកាសដំឡើងពន្ធលើទំនិញនាំចូលមកពីចិន ម៉ិកស៊ិក និងកាណាដា ដល់ពេលលោកដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម នាំចូលទៅអាមេរិក។ សង្រ្គាមដំឡើងពន្ធគយរបស់លោកដូណាល់ ត្រាំនៅថ្ងៃចន្ទ ប៉ះគ្រប់គ្នា ជាពិសេសកូរ៉េខាងត្បូង និងអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ រដ្ឋមន្រ្តីការបរទេសបារាំងបានអះអាងថា អឺរ៉ុបនឹងមិននៅស្ងៀមទេ។ អឺរ៉ុបនឹងឆ្លើយតបនឹងការដំឡើងពន្ធរបស់អាមេរិក។ Read more