newsare.net
កាលពីពេលថ្មីៗនេះ មានការកម្រើកឡើងវិញនូវការមិនយល់គ្នារវាងទាហានថៃ និងទាហានបណ្ឌិត យង់ ពៅ៖ បញ្ហាប្រាសាទតាមាន់ កម្ពុជាត្រូវខំចរចាជាមួយថៃដោយផ្អែកលើផែនទីបារាំង-សៀម
កាលពីពេលថ្មីៗនេះ មានការកម្រើកឡើងវិញនូវការមិនយល់គ្នារវាងទាហានថៃ និងទាហានកម្ពុជា ដែលកំពុងឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការមិនយល់គ្នានេះដោយសារតែទាហានថៃបានហាមឃាត់មិនឲ្យពលរដ្ឋខ្មែរដែលទៅលេងប្រាសាទតាមាន់ច្រៀងចម្រៀងជាតិនៅលើប្រាសាទនោះ។ ឆ្លើយតបនឹងទង្វើរបស់ទាហានថៃ ភាគីកម្ពុជាដែលឈរជើងនៅទីនោះបានបញ្ជាក់ថា កម្ពុជាក៏នឹងមិនអនុញ្ញាតឲ្យភាគីថៃធ្វើសកម្មភាពដូចគ្នានេះដែរ តទៅថ្ងៃមុខ។ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បញ្ចេញទស្សនៈថា ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់ធំ កម្ពុជាត្រូវខិតខំចរចាជាមួយថៃដោយផ្អែកលើផែនទីបារាំង-សៀម ដើម្បីអាចបញ្ចប់ការមិនយល់គ្នា៕ Read more