newsare.net
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២ផ្ទុះប្រតិកម្មព្រោងព្រាត ក្រោយពីអធិការដ្ឋាននគរបាលស្រុកសណ្តាន់កោះហៅពលរដ្ឋឲ្យផ្តិតមេដៃឈប់បញ្ចេញមតិ
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញមុខសុំការយោគយល់ និងអធ្យាស្រ័យ ចំពោះករណីដែលអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានកោះហៅប្រជាពលរដ្ឋម្នាក់ឲ្យទៅធ្វើកិច្ចសន្យាផ្តិតមេដៃ ឈប់ចូលទៅបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ស្នងការដ្ឋាននគរបាលខេត្តធំ ចេញមកបកស្រាយយ៉ាងដូច្នេះ នៅបន្ទាប់ពីផ្ទុះមានប្រតិកម្មរិះគន់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកសណ្តាន់ ដែលបានហៅឈ្មោះ សឿង សុភ័ក្រ មកធ្វើកិច្ចសន្យាខាងលើ។ Read more