newsare.net
មួយថ្ងៃបន្ទាប់ពីមានការប្រកែកតឹងសរសៃកជាមួយលោកដូណាល់ ត្រាំ នៅឯសេតវិមាន លោកប្រធានាធិបតអង់គ្លេសទទួលលោកហ្សេឡេនស្គីយ៉ាងកក់ក្តៅ និងផ្តល់កម្ចីជាង២ពាន់លានអឺរ៉ូឲ្យអ៊ុយក្រែន
មួយថ្ងៃបន្ទាប់ពីមានការប្រកែកតឹងសរសៃកជាមួយលោកដូណាល់ ត្រាំ នៅឯសេតវិមាន លោកប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃសៅរ៍ទី១មីនា។ លោកហ្សេឡេនស្គី ត្រូវបានលោកនាយករដ្ឋមន្ត្រី ក៏ដូចជាប្រជាជនអង់គ្លេស ទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុត ដើម្បីបញ្ជាក់អំពីជំហរប្តេជ្ញាចិត្តរបស់អង់គ្លេស ក្នុងការគាំទ្រនិងទំនុកបម្រុងអ៊ុយក្រែន ដែលត្រូវរុស្ស៊ីធ្វើសង្គ្រាមឈ្លានពាន។ ក្នុងឱកាសនេះដែរ អង់គ្លេសបានចុះហត្ថលេខាផ្តល់កម្ចី ចំនួនជាង២ពាន់លានអឺរ៉ូទៅឲ្យអ៊ុយក្រែន ដើម្បីចំណាយក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធការពារទឹកដី។ Read more