newsare.net
មន្ត្រីនាំពាក្យក្រសួងកសិកម្មនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះបានចេញមកបញ្ជាក់ជុំវិញការលើកឡើងមន្ត្រីក្រសួងកសិកម្មថា តម្លៃគ្រាប់ស្វាយចន្ទីតែងប្រែប្រួលនៅរាល់ដើមរដូវ និងរដូវប្រមូលផលធំ
មន្ត្រីនាំពាក្យក្រសួងកសិកម្មនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះបានចេញមកបញ្ជាក់ជុំវិញការលើកឡើងរបស់សមាគមស្វាយចន្ទីកម្ពុជាដែលថា គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាកំពុងត្រូវបានឈ្មួញបរទេសទម្លាក់ថ្លៃ។ នៅក្រោយការលើកឡើងរបស់សមាគមស្វាយចន្ទីដែលចុះផ្សាយដោយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃសុក្រទី ៧មីនា លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីឆៅកម្ពុជាពុំធ្លាក់ចុះយ៉ាងគំហុកឡើយ ព្រោះជាទូទៅតម្លៃគ្រាប់ស្វាយចន្ទីតែងប្រែប្រួលនៅដើមរដូវ និងនៅរដូវប្រមូលផលធំឈានមកដល់។ បើតាមលោក ឃឹម ហ្វីណង់ គ្រាប់ស្វាយចន្ទីក្នុងខែមីនា ឆ្នាំ២០២៥នេះ មានតម្លៃល្អប្រសើរជាងឆ្នាំមុន ខណៈកសិករដែលជាអ្នកដាំដុះវិញនៅទទួលបានប្រាក់ចំណេញសមរម្យដដែល៕ Read more