newsare.net
នៅថ្ងៃចន្ទទី១០មីនា អាជ្ញាធរនគរបាលក្រុងស៊េអូល បានចេញបញ្ជាហាមឃាត់រាល់ការជួបជុំទាំងអកូរ៉េខាងត្បូង៖ នគរបាលហាមឃាត់ការជួបជុំ ស្រពេលតុលាការធម្មនុញ្ញសម្រេចសេចក្តីលើលោក យូន ស៊ុកយោល
នៅថ្ងៃចន្ទទី១០មីនា អាជ្ញាធរនគរបាលក្រុងស៊េអូល បានចេញបញ្ជាហាមឃាត់រាល់ការជួបជុំទាំងអស់ នៅតំបន់ជុំវិញតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ស្របពេលដែលស្ថាប័នយុត្តិធម៌កំពូលនេះ ត្រៀមប្រកាសសាលក្រម ថាតើលោកប្រធានាធិបតី យូន ស៊ុកយោលនឹងត្រូវដកហូតចេញពីតំណែងឬយ៉ាងណា។ អាជ្ញាធរក្រុងស៊េអូល មានការបារម្ភអំពីបាតុកម្មហិង្សាចលាចល ព្រោះថាករណីនេះធ្លាប់មានម្តងហើយ នៅពេលដែលតុលាការមួយបានសម្រេចពន្យាការឃុំខ្លួនលោកយូន ស៊ុកយោល។ សូមបញ្ជាក់ថា លោកយូន ស៊ុកយោល ទើបតែត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសារមូលហេតុនីតិវិធី។ Read more