newsare.net
អ៊ីរ៉ង់មិនចុះចាញ់ ឱនក្រាបនៅចំពោះមុខការគំរាមកំហែងរបស់អាមេរិក។ នៅថ្ងៃសៅរ៍កន្លងទៅ ប្រមអគ្គមគ្គុទេសក៍អ៊ីរ៉ង់បដិសេធមិនចរចា ក្រោមការដាក់សម្ពាធ និងពាក្យសម្លុតរបស់លោកដូណាល់ ត្រាំ
អ៊ីរ៉ង់មិនចុះចាញ់ ឱនក្រាបនៅចំពោះមុខការគំរាមកំហែងរបស់អាមេរិក។ នៅថ្ងៃសៅរ៍កន្លងទៅ ប្រមុខដឹកនាំសាសនា អាយ៉ាតូឡា អាលី ខាមេណី ដែលជាមនុស្សមានអំណាចធំជាងគេនៅអ៊ីរ៉ង់ បានបដិសេធមិនចរចាជាមួយអាមេរិក ពោលគឺនៅបន្ទាប់ពីលោកដូណាល់ ត្រាំ គំរាមកំហែងប្រើកម្លាំងយោធា បើសិនអ៊ីរ៉ង់មិនព្រមចរចាជាមួយអាមេរិក។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកាំង Fox News ចាក់ផ្សាយនៅថ្ងៃសុក្រ លោកដូណាល់ ត្រាំបានអះអាងថា លោកបានផ្ញើសំបុត្រមួយច្បាប់ទៅអាយ៉ាតូឡា អាលី ខាមេណី ដើម្បីបើកការចរចាលើកិច្ចព្រមព្រៀងថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ Read more