newsare.net
នៅភូមា សង្រ្គាមស៊ីវិលមិនត្រឹមបង្កអសន្តិសុខ បង្កើតវិបត្តិមនុស្សធម៌ ការផ្លាស់ទី ប៉ុន្តែ វភូមានៅតែជាប់លេខ១ខាងផលិតអាភៀនច្រើនជាងគេក្នុងលោក ខណៈប្រជាជនឈប់ធ្វើស្រែ តែបែរទៅដាំអាភៀន
នៅភូមា សង្រ្គាមស៊ីវិលមិនត្រឹមបង្កអសន្តិសុខ បង្កើតវិបត្តិមនុស្សធម៌ ការផ្លាស់ទី ប៉ុន្តែ វាជាដើមចមនៃភាពក្រីក្រគ្មានថ្ងៃបញ្ចប់។ ដោយសារតែជីវភាព គ្រោះអត់ឃ្លាន ប្រជាជនភូមា នៅរដ្ឋស្ហាន ដែលមានព្រំដែនជាប់ព្រំដែនប្រទេសបី គឺ ចិន ឡាវ និងថៃ បានងាកទៅប្រកបរបរដាំដំណាំអាភៀន ជំនួសការធ្វើស្រែចម្ការ។ ដំណាំអាភៀនជាជំរកចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសមួយ ដែលសង្រ្គាមស៊ីវិលកំពុងផ្ទុះឡើង នៅគ្រប់កន្លែង ខណៈដែលភាគីជម្លោះក្រាញ ចង់ឈ្នះរៀងៗខ្លួន។ មេដឹកនាំរបបសឹកភូមាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី និងប្រយុទ្ធតទល់នឹងក្រុមឧទ្ទាមប្រឆាំង៤ឆ្នាំមកនេះ ទើបប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន រយៈពេល៦ខែតទៅទៀត។ Read more