newsare.net
នៅតុលាការក្រុងប៉ារីស សវនាការជំនុំជម្រះប្រធានកងអង្គរក្សរបស់អតីតនាយករដ្ឋមន្រ្តីហ៊ុន សលោកសម រង្ស៊ីតស៊ូ ប្តឹងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជានៅតុលាការបារាំងនៅក្នុងសំណុំរឿងគប់គ្រាប់បែក
នៅតុលាការក្រុងប៉ារីស សវនាការជំនុំជម្រះប្រធានកងអង្គរក្សរបស់អតីតនាយករដ្ឋមន្រ្តីហ៊ុន សែនបានឈានចូលដល់ថ្ងៃទី៣ នៅថ្ងៃសុក្រទី ២១មីនានេះ។ បន្ទាប់ពីសាកសួរសាក្សី ដែលនៅក្នុងនោះមានស្រ្តីរងគ្រោះដោយផ្ទាល់នៅក្នុងហេតុការណ៍គប់គ្រាប់បែកនៅមុខរដ្ឋសភាកម្ពុជាថ្ងៃទី ៣០មីនា ឆ្នាំ១៩៩៧អស់រយៈពេល២ថ្ងៃ ចៅក្រមបារាំងបីរូបត្រូវស្តាប់ភាគីរដ្ឋប្បវេណី ដែលមានលោកសម រង្ស៊ី និងភរិយាជាដើមបណ្តឹង មុននឹងចេញសេចក្តីសម្រេច នៅថ្ងៃសុក្រទី២១ មីនា ដែលជាថ្ងៃចុងបញ្ចប់នៃសវនាការ។ ចៅក្រមបារាំង នៅទីបំផុត នៅក្នុងសវនាការចុងក្រោយនៅថ្ងៃសុក្រ បានសម្រេចលើកពេលសវនាការទៅពេលក្រោយ ទៅតាមការទាមទាររបស់រដ្ឋអាជ្ញា ។ គួរបញ្ជាក់ថា នៅក្នុងសវនាការពីរថ្ងៃមកនេះ លោកស្រី Isabelle Poinso រដ្ឋអាជ្ញាបានតវ៉ាពីការខ្វះឯកសារ និងព័ត៌មានដែលរៀបរៀងដោយក្រុមអ្នកស៊ើបអង្កេតរបស់តុលាការបារាំង ខណៈដែលទាំងសាក្សី និងឯកសារដាក់បន្ទុកលើចុងចោទរហូតមក ជាប្រភេទរបាយការណ៍ដែលតុលាការបារាំងទទួលបានពីភាគីខាងក្រៅដូចជាប៉ូលិសFBI និងតែភាគីដើមបណ្តឹងរដ្ឋប្បវេណី។ Read more