newsare.net
ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២លោក ឡុង កុសល៖ ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០២៥អាចទាក់ទាញភ្ញៀវទេសចរច្រើនជាងឆ្នាំមុនៗ
ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានទាក់ទាញភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់។ ក្នុងបទសម្ភាសន៍ខ្លីជាមួយវិទ្យុបារាំងអន្តរជាតិ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារាអះអាងថាព្រឹត្តិការណ៍សមរាត្រីឆ្នាំនេះនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងឆ្នាំមុនៗ ខណៈសមរាត្រីនៅអង្គររដូវប្រាំងត្រូវបានរំពឹងកើតឡើង៣ថ្ងៃ ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី២៣មីនា។ បើតាមលោក ឡុង កុសល ការតម្លើងសេវាអ៊ីនធឺនែតនៅតំបន់អង្គរ ដោយឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍នេះជាការកត្តាមួយដែលបង្កើនការផ្សព្វផ្សាយពីភាពអស្ចារ្យនៃអង្គរវត្តខ្មែរ។ Read more