newsare.net
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYDបានបង្ហាញប្រាក់ចំណូលកើនឡើងខ្ពស់ បំបែកឯតទគ្គកម្មសន្ទុះលក់រថយន្តអគ្គិសនីចិនកើនឡើងខ្លាំង ខណៈរថយន្តTesla របស់លោកElon Muskធ្លាក់ដាំក្បាលចុះ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYDបានបង្ហាញប្រាក់ចំណូលកើនឡើងខ្ពស់ បំបែកឯតទគ្គកម្ម នៅឆ្នាំ ២០២៤ ដោយវ៉ាដាច់គូប្រជែងក្រុមហ៊ុនរថយន្តអគ្គិសនីTesla របស់មហាសេដ្ឋីអាមេរិក លោកElon Musk។ ក្រៅពីប្រទេសចិន បរិមាណលក់រថយន្តអគ្គិសនីTesla បានធ្លាក់ចុះដាំដូងនៅទឹកដីអឺរ៉ុប ចាប់តាំងពីលោកអេឡុន ម៉ាស្ក៍ ដែលជាម្ចាស់ក្រុមហ៊ុនចូលទៅជិតស្និទ្ធ គាំទ្រក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប និងជួយរដ្ឋបាលលោកដូណាល់ ត្រាំ ដែលប្រកាន់ជំហរតឹងរ៉ឹង ជាមួយប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប។ Read more