newsare.net
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបើកកិច្ចបលោកស្រី ជូ ប៊ុនអេង៖ អំពើជួញដូរមនុស្សជាបញ្ហាពិភពលោកដែលត្រូវរួមគ្នាកំចាត់
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា អំពើជួញដូរមនុស្សនៅក្នុងឆ្នាំ២០២៤ កន្លងទៅមានការកើនឡើងដល់ទៅ ២០% ធៀបនឹងឆ្នាំ២០២៣។ កំណើននេះត្រូវបានលោកស្រី ជូ ប៊ុនអេង បញ្ជាក់ថាគឺជាបញ្ហាប្រឈមសម្រាប់ពិភពលោក ពោលមិនចំពោះតែប្រទេសណាមួយទេ៕ Read more