newsare.net
អគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈអ្នកនាំពាក្យលោក ឃៀង សុណាឌីនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តអគ្គនាយកដ្ឋានពន្ធនាគារថា គ្មានការទុកទណ្ឌិតចោលរហូតដល់ស្លាប់ទេ
អគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈអ្នកនាំពាក្យលោក ឃៀង សុណាឌីនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៥ នេះថា គ្មានករណីបណ្តែតបណ្តោយទុកទណ្ឌិតចោលរហូតដល់ស្លាប់នោះទេ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ឃៀង សុណាឌីនធ្វើឡើង ក្រោយមានការចុះផ្សាយតាមបណ្តេញសង្គមនាពេលថ្មីៗនេះថា មន្ត្រីពន្ធនាគារព្រៃសបានទុកចោលអ្នកទោសរហូតដល់ដាច់ដង្ហើមស្លាប់។ តាមអគ្គនាយកដ្ឋានពន្ធនាគារ នៅពេលដែលរូបទណ្ឌិតនោះកំពុងមានបញ្ហាសុខភាព មន្ត្រីពន្ធនាគារបានបញ្ជូនរូបគេទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅភ្លាមៗ។ តែជាអកុសលមិនអាចជួយសង្រ្គោះបានទាន់ពេល។ សូមស្តាប់ប្រសាសន៍លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារដែលរៀបចំដោយស៊ឹម ចាន់សំណាង៖ Read more