newsare.net
គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅភាគកណ្តាលប្រទេសភូមា នៅថ្ងៃសុក្រទី២៨ខែមីនា ដោយបានបណគ្រោះរញ្ជួយដីដ៏ធំនៅភូមាកម្រិត៧,៧ អង្រួនរង្គើខ្លាំងដល់បាងកក និងខេត្តយូណានរបស់ចិន
គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅភាគកណ្តាលប្រទេសភូមា នៅថ្ងៃសុក្រទី២៨ខែមីនា ដោយបានបណ្តាលមនុស្សរបួសជាច្រើនរយនាក់។ យោងតាមទីភ្នាក់ងាររបស់អាមេរិកឈ្មោះ US Geological Survey (USGS) ការរញ្ជួយដីក្នុងកម្រិត៧,៧មាត្រដ្ឋានរិចទែរនៅក្នុងប្រទេសភូមាបានទៅអង្រួនរង្គើដល់ប្រទេសជិតខាងរបស់ភូមា ដូចជាថៃ ចិន ឥណ្ឌា បង់ក្លាដែស ឡាវ។ នៅប្រទេសថៃ រដ្ឋាភិបាលបានប្រកាសស្ថានភាពអាសន្ន បន្ទាប់ពីអគារកំពស់៣០ជាន់ក្នុងការដ្ឋានសាងសង់បាក់រលំ សម្លាប់មនុស្សយ៉ាងតិច១នាក់ និងរបួសបាត់ខ្លួនជាង៤០នាក់។ នេះបើតាមតួលេខបឋមរបស់ក្រុមជួយសង្រ្គោះថៃ គិតត្រឹមរសៀលថ្ងៃសុក្រនេះ។ Read more