newsare.net
នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាអត្រាពន្ធលើមុខទំនិញកម្ពុជក្រសួងពាណិជ្ជកម្មថាកម្ពុជាត្រៀមចរចាពន្ធគយក្នុងពេលឆាប់ៗជាមួយអាមេរិក
នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាអត្រាពន្ធលើមុខទំនិញកម្ពុជាដែលនាំចូលទៅអាមេរិក គឺត្រូវបង់ពន្ធគយក្នុងអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ដែរថាការអនុវត្តន៍ពន្ធ ១០%របស់អាមេរិកលើទំនិញកម្ពុជានេះ គឺជាការឆ្លើយតបដ៏វិជ្ជមានពីសហរដ្ឋអាមេរិកក្រោយការស្នើសុំចរចាពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។ Read more