newsare.net
នៅថ្ងៃទី១០ ខែមេសានេះ កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសចំនួន ៧៥ ដែលអាមេរិកប្រកាសព្យួរការអនុវតើកម្ពុជាគួរយកគុណសម្បត្តិអ្វីខ្លះទៅអួតប្រាប់អាមេរិកដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ?
នៅថ្ងៃទី១០ ខែមេសានេះ កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសចំនួន ៧៥ ដែលអាមេរិកប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួនមកត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថា នេះជាសញ្ញាបើកផ្លូវទៅរកភាពវិជ្ជមាននៃការចរចារវាងកម្ពុជា និងអាមេរិក បន្ទាប់ពីការសម្រេចរបស់អាមេរិកដែលត្រៀមដាក់ពន្ធគយបដិការចំនួន ៤៩% លើទំនិញកម្ពុជានាំចូលអាមេរិក។ ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចក៏គិតថា កម្ពុជាត្រូវចេះអួតប្រាប់អាមេរិកពីគុណសម្បត្តិរបស់ខ្លួននៅក្នុងការចរចាដើម្បីទទួលបានការបន្ធូរបន្ថយពន្ធគយបដិការពីរដ្ឋបាលអាមេរិក។ Read more