newsare.net
ក្រុមមន្ត្រីគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន(ថៃ) បាននាំគ្នាដាក់ញត្តិមួយទៅក្រសួងការងារថៃកាលក្រសួងការងារ និងអង្គការសង់ត្រាល់បន្តទាមទារសំណងជូនកម្មករខ្មែរដែលរងគ្រោះដោយអគាររលំនៅថៃ
ក្រុមមន្ត្រីគណបក្សប្រឆាំងថៃ គឺគណបក្សប្រជាជន(ថៃ) បាននាំគ្នាដាក់ញត្តិមួយទៅក្រសួងការងារថៃកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីទាមទារឲ្យមានសំណងជូនពលករ ដែលរងគ្រោះដោយការបាក់រលំអគារអំឡុងពេលរញ្ជួយដីកាលពីចុងខែមីនា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ ក្រសួងការងារកម្ពុជា និងអង្គការសង់ត្រាល់ក៏បានអះអាងពីការប្រឹងប្រែងរៀងៗខ្លួនស្នើឲ្យអាជ្ញាធរថៃជំរុញឲ្យមានសំណងសមស្របដល់ពលរដ្ឋខ្មែរ ដែលបានរងគ្រោះនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីនោះ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ ខែមេសានេះថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ ដើម្បីធានាអត្ថប្រយោជន៍ដែលរដ្ឋាភិបាលថៃផ្តល់ជូនជនរងគ្រោះពីការរញ្ជួយដី។ Read more