newsare.net
បន្ទាប់ពីបានយល់ព្រម ផ្អាកមិនអនុវត្តអត្រាពន្ធថ្មីរយៈពេល៩០ថ្ងៃសម្រាប់ប្រទេសជាង៦០ ពេប្រឈមនឹងការប្តេជ្ញារបស់ចិន លោកដូណាល់ ត្រាំ ព្រមដកថយដោយមិនដំឡើងពន្ធលើឧបករណ៍បច្ចេកវិទ្យាទំនើប
បន្ទាប់ពីបានយល់ព្រម ផ្អាកមិនអនុវត្តអត្រាពន្ធថ្មីរយៈពេល៩០ថ្ងៃសម្រាប់ប្រទេសជាង៦០ ពេលនេះ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានដកថយមួយជំហានទៀតហើយ។ ផ្អែកតាមលិខិតជូនដំណឹងមួយ របស់ការិយាល័យពន្ធគយសហរដ្ឋអាមេរិក ចុះថ្ងៃទី១១មេសា គឺអាមេរិកនឹងលើកលែង មិនអនុវត្តអត្រាពន្ធថ្មីនេះ ទៅលើទំនិញបច្ចេកវិទ្យាទំនើបមួយចំនួន ដូចជាទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិកត្រូនិកច្រើនប្រភេទទៀត ដែលភាគច្រើនលើសលប់ គឺសុទ្ធតែផលិតនៅចិន។ នេះអាចចាត់ទុកបានថា ជាការបន្ទន់ជំហររបស់វ៉ាស៊ីនតោន ប្រឈមនឹងការប្តេជ្ញាចិត្តមិនចុះចាញ់របស់ចិន។ Read more