newsare.net
នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យសមត្ថកិច្ចពិនិត្យមើលឲ្យបានច្បាស់លាស់ការប្រើអួនអូសត្រីនិងលៀស
នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅខេត្តពោធិ៍សាត់នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លៀតថ្លែងថា ខេត្តពោធិ៍សាត់បានដើរតួនាទីសំខាន់ក្នុងការថែរក្សា និងទប់ស្កាត់បទល្មើសធនធានធម្មជាតិផ្សេងៗ។ ដោយសារតែខេត្តពោធិ៍សាត់មានទីតាំងជាប់នឹងបឹងទន្លេសាប លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចឲ្យពិនិត្យមើលយ៉ាងម៉ត់ចត់នូវសកម្មភាពនេសាទ ព្រោះថាអាចមានជនឆ្លៀតឱកាសបន្លំជាប្រជាសហគមន៍ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ។ សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការនេសាទលៀសនៅបឹងទន្លេសាបធ្វើឡើងនៅក្រោមទិដ្ឋភាពមួយចំនួន ដូចជាការយកម៉ាស៊ីន និងទូកអូសលៀសក្នុងទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី និងកិនធ្វើជាចំណីសត្វដទៃទៀត រហូតធ្វើឱ្យបាត់បង់ចំណីអាហារសម្រាប់មនុស្ស ហើយនៅពេលដែលខ្មែរដាច់ពូជលៀស ប្រទេសជិតខាងនឹងដឹកលៀសមកឱ្យខ្មែរហូប។ លោកបណ្ឌិត សុខ ទូច បន្តថាលៀស និងខ្ចៅជាជីវៈចម្រុះ ដែលមាននៅក្នុងបឹងទន្លេសាប ជាអ្នកធានាតុល្យភាពអេកូឡូស៊ី ព្រមទាំងបានចោទសួរថាការនេសាទបែបបំផ្លាញដូចនេះ តើវាអាចបន្តពូជ និងឆ្លើយតបមកវិញតាមតម្រូវការដែរឬទេ? Read more