newsare.net
អាមេរិកមានបំណងដំឡើងពន្ធគយលើផ្ទាំងសូឡារបស់កម្ពុជា ដែលនាំទៅអាមេរិកដល់ទៅជាងហេតុអ្វីអាមេរិកដំឡើងពន្ធជាង៣៥០០% លើផ្ទាំងសូឡានាំចេញពីកម្ពុជា?
អាមេរិកមានបំណងដំឡើងពន្ធគយលើផ្ទាំងសូឡារបស់កម្ពុជា ដែលនាំទៅអាមេរិកដល់ទៅជាង ៣៥០០ភាគរយ ខណៈផ្ទាំងសូឡានរបស់វៀតណាមនឹងអាចរងការដំឡើងពន្ធជាង៣៩៥ ភាគរយ ថៃ ជាង៣៧៥ ភាគរយ និងម៉ាឡេស៊ី ជាង៣៤ភាគរយ។ នេះបើសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃចន្ទទី ២១មេសា។ គម្រោងចង់ដំឡើងពន្ធលើផ្ទាំងសូឡា នាំចេញពីប្រទេសនៅអាស៊ីអាគ្នេយ៍ ធ្វើឡើងបន្ទាប់ពី ការស៊ើបអង្កេតរយៈពេលមួយឆ្នាំបានរកឃើញថា ក្រុមហ៊ុនផលិតផ្ទាំងស្រូបពន្លឺព្រះអាទិត្យ នៅអាស៊ីអាគ្នេយ៍ ទទួលបានអត្ថប្រយោជន៍ ឧបត្ថម្ភធនពីរដ្ឋាភិបាល ដែលមានចិននៅពីក្រោយខ្នង។ ការណ៍នេះធ្វើឲ្យក្រុមហ៊ុនអាចលក់ផលិតផលរបស់ពួកគេទៅឲ្យសហរដ្ឋអាមេរិក ក្នុងតម្លៃដ៏ទាប រហូតធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកអាមេរិកពិបាកនឹងប្រកួតប្រជែង។ តើការដំឡើងពន្ធដ៏ខ្ពស់របស់អាមេរិកលើផ្ទាំងសូឡារបស់កម្ពុជាដែលនាំចូលទៅអាមេរិកនឹងជះផលប៉ះពាល់អ្វីខ្លះដល់កម្ពុជា? Read more