newsare.net
កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលនិងវាយប្រហារដ្រូនយ៉ាងច្រើនសម្បើម ទៅលើតំបន់សំខាន់ៗ ចំនួន ៦ របស់អ៊លោក ត្រាំ បរិហារលោក ហ្សេឡេនស្គី ជុំវិញបញ្ហាគ្រីមេ ខណៈ រុស្ស៊ីបាញ់មីស៊ីលទ្រង់ទ្រាយធំលើអ៊ុយក្រែន
កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលនិងវាយប្រហារដ្រូនយ៉ាងច្រើនសម្បើម ទៅលើតំបន់សំខាន់ៗ ចំនួន ៦ របស់អ៊ុយក្រែន ដែលបានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ១០ នាក់ និងរបួសជាង ៧០ នាក់។ នេះបើតាមកងទ័ពជើងអាកាសអ៊ុយក្រែន ដោយបញ្ជាក់លម្អិតថា រុស្ស៊ីបាញ់មីស៊ីលយ៉ាងហោច ៧០ គ្រាប់ និង ដ្រូន ១៤៥ គ្រឿង។ ការវាយប្រហាររបស់កងទ័ពរុស្ស៊ីកើតឡើង នៅបន្ទាប់ពីចៅហ្វាយសេតវិមានអាមេរិក ដូណាល់ ត្រាំ បានរិះគន់ថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន ក្នុងសំណុំរឿងដែនដីគ្រីមេ។ ចំពោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, ជំហររបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលមិនព្រមទទួលស្គាល់ដែនដីគ្រីមេថាជារបស់រុស្ស៊ី នឹងធ្វើឲ្យរាំងស្ទះដល់ផែនការចុះកិច្ចព្រមព្រៀងសន្តិភាព។ Read more