newsare.net
នៅទីបំផុត រូបព្រះវិស្ណុផ្ទំដែលទទួលបានការជួសជុលសំអាតជាច្រើនខែ បានមកដល់សារមន្ទីរសិល្បបដិមាព្រះវិស្ណុផ្ទំដ៏ល្អអស្ចារ្យនឹងបង្អួតសម្រស់នៅក្នុងពិព័រណ៌ដ៏ធំរបស់សារមន្ទីរបារាំងGuimet
នៅទីបំផុត រូបព្រះវិស្ណុផ្ទំដែលទទួលបានការជួសជុលសំអាតជាច្រើនខែ បានមកដល់សារមន្ទីរសិល្បៈអាស៊ី ហ្គីមេ Guimetក្នុងទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ដើម្បីចូលរួមក្នុងពិធីតាំងពិព័រណ៌ដ៏ធំ ដែលរៀបចំឡើងដោយសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ពីចុងខែមេសា រហូតដល់ខែកញ្ញាឆ្នាំ ២០២៥។ នៅមុនការដាក់តាំងបង្ហាញជាសាធារណៈនៅសប្តាហ៍ក្រោយ ព្រះវិស្ណុផ្ទំដែលជាបដិមាធ្វើពីសំរឹទ្ធបុរាណធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា ឬនៅអាស៊ីអាគ្នេយ៍ បានទទួលការជួសជុសយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសបារាំង អស់រយៈពេល៣ខែ នៅមន្ទីរពិសោធន៍ឯកទេស ឈ្មោះ អាក់ កង់ទិក Arc’Antique ក្នុងទីក្រុង ណង់ Nantes ភាគពាយ័ព្យនៃប្រទេសបារាំង។ ឈាង បុប្ផាបានទៅធ្វើបទយកការណ៍នៅពេលរូបព្រះវិស្ណុផ្ទំត្រូវបានដឹក និងយកទៅដំឡើងនៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ កាលពីសប្តាហ៍មុន។ Read more