newsare.net
ពលរដ្ឋខ្មែរជាង៩០% បានស្នើឱ្យរដ្ឋាភិបាលដាក់កំហិតកាន់តែខ្លាំងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ពលរដ្ឋខ្មែរជាង៩០% ស្នើឱ្យរដ្ឋាភិបាលកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់
ពលរដ្ឋខ្មែរជាង៩០% បានស្នើឱ្យរដ្ឋាភិបាលដាក់កំហិតកាន់តែខ្លាំងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ទម្រង់ ដើម្បីការពារ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ នេះបើយោងតាមការសិក្សាមួយរបស់រាជបណ្ឌិត្យសភាកម្ពុជាស្តីពីទស្សនៈសាធារណជនទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ការសិក្សាដដែលក៏បានបង្ហាញឱ្យឃើញថា ការសេពគ្រឿងស្រវឹងក្នុងចំណោមពលរដ្ឋខ្មែរទូទៅនាពេលកន្លងមក គឺបានជះផលអវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ច សង្គម និងអ្នកប្រើប្រាស់ផ្ទាល់។ Read more