newsare.net
នៅប្រទេសបារាំង សារមន្ទីសិល្បៈអាស៊ី ហ្គីមេ Guimet នៅទីក្រុងប៉ារីសបានបើកសម្ពោធពិព័រណ៌រូបពលោកស្រី ភឿង សកុណា៖ ស្ថិតក្នុងបញ្ជីក្រហម នេះជាលើកចុងក្រោយ ដែលរូបព្រះវិស្ណុផ្ទំ តាំងនៅទឹកដីបរទេស
នៅប្រទេសបារាំង សារមន្ទីសិល្បៈអាស៊ី ហ្គីមេ Guimet នៅទីក្រុងប៉ារីសបានបើកសម្ពោធពិព័រណ៌រូបព្រះវិស្ណុផ្ទំមកពីប្រាសាទមេបុណ្យខាងលិច កាលពីល្ងាចថ្ងៃចន្ទទី ២៨ មេសាម្សិលមិញ។ អមដំណើរដោយលោកហង់ពៅ អគ្គនាយកអាជ្ញាធរអប្សរា លោកស្រី ភឿងសកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជាបានធ្វើដំណើរទៅចូលរួមដោយផ្ទាល់នៅក្នុងពិធីសម្ពោធការតាំងពិព័រណ៌វត្ថុសិល្បៈធ្វើពីសំរឹទ្ធរបស់ប្រទេសកម្ពុជានៅសារមន្ទីរជាតិបារាំងហ្គីមេ។ មានឈ្មោះ Bronzes royaux d'Angkor, un art du divin បកប្រែក្រៅផ្លូវការថា សិល្បៈសម្រាប់ទេពរបស់រាជបដិមាសំរឹទ្ធនៅអង្គរ ពិព័រណ៌នៅទីក្រុងប៉ារីសនឹងបើកទ្វារទទួលសាធារណជនចាប់ពីថ្ងៃទី ៣០មេសា រហូតដល់ថ្ងៃទី ៨ កញ្ញាឆ្នាំ ២០២៥។ ឈាង បុប្ផាបានចុះទៅយកព័ត៌មានផ្ទាល់នៅសារមន្ទីរហ្គីមេ។ យើងស្តាប់បទយកការណ៍របស់គាត់។ Read more