newsare.net
ឥណ្ឌា និងប៉ាគីស្ថាន កាន់តែមើលមុខគ្នាលែងចំ។ ភាពតានតឹងដំឡើងសំឡេងដាក់គ្នាកើតមានជារៀងរាប៉ាគីស្ថានធ្វើសមយុទ្ធ និងបាញ់សាកល្បងមីស៊ីល នៅក្នុងបរិបទតានតឹងឡើងកម្តៅជាមួយឥណ្ឌា
ឥណ្ឌា និងប៉ាគីស្ថាន កាន់តែមើលមុខគ្នាលែងចំ។ ភាពតានតឹងដំឡើងសំឡេងដាក់គ្នាកើតមានជារៀងរាល់ថ្ងៃ ចាប់តាំងពីឥណ្ឌាចោទប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារភេរវកម្មដែលបានសម្លាប់មនុស្ស២៦នាក់នៅតំបន់កាស្មៀរឥណ្ឌា។ នៅប៉ាគីស្ថាន កងទ័ពប្រកាសត្រៀមខ្លួន បន្ទាប់ពីប្រភពចារកិច្ចប៉ាគីស្ថានអះអាងថា ឥណ្ឌានឹងបើកការវាយប្រហារទៅលើប៉ាគីស្ថាននៅក្នុងពេលដ៏ខ្លីខាងមុខ។ ដើម្បីបង្ហាញថា ខ្លួនបានត្រៀមទប់ទល់នឹងការវាយប្រហារណាមួយពីឥណ្ឌា ប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ ទី ៣ឧសភាបានប្រកាសបាញ់សាកល្បងដោយជោគជ័យគ្រាប់មីស៊ីលសម្រាប់ប្រើលើសមរភូមិដីគោក Read more