newsare.net
ប៉ាគីស្ថាន និងឥណ្ឌាកំពុងប្រុងប្រៀបខ្លួនធ្វើសង្រ្គាមនឹងគ្នាសាជាថ្មី ដោយសារតែការវាយប្រហកាស្មៀរ តំបន់ប្រទាញប្រទង់ដែលធ្វើឲ្យឥណ្ឌា និងប៉ាគីស្ថានអាចផ្ទុះសង្រ្គាមនឹងគ្នាគ្រប់ពេលវេលា
ប៉ាគីស្ថាន និងឥណ្ឌាកំពុងប្រុងប្រៀបខ្លួនធ្វើសង្រ្គាមនឹងគ្នាសាជាថ្មី ដោយសារតែការវាយប្រហារភេរវកម្មក្នុងតំបន់កាស្មៀរឥណ្ឌា កាលពីថ្ងៃទី ២២ខែមេសា ដែលបានសម្លាប់អ្នកទេសចរឥណ្ឌាចំនួន២៦នាក់។ ឥណ្ឌាបានចោទប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយក្រុមភេរវនិយម ប៉ុន្តែ ប៉ាគីស្ថានបដិសេធ និងថា ឥណ្ឌាកំពុងរកលេសដើម្បីធ្វើសង្រ្គាមវាយប្រហារប៉ាគីស្ថាន។ ក្រៅតែពីចោទប្រកាន់ ទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក និងចាត់វិធានការសងសឹកផ្នែកការទូត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទាហានឥណ្ឌា និងទាហានប៉ាគីស្ថាននៅតាមបណ្តោយព្រំដែនក្នុងតំបន់កាស្មៀរចាប់ផ្តើមបាញ់បោះដាក់គ្នាជារៀងរាល់ថ្ងៃ។ តើឥណ្ឌា និងប៉ាគីស្ថាននឹងផ្ទុះសង្រ្គាមនឹងគ្នាសាជាថ្មី? តើអ្នកណានឹងអាចអន្តរាគម ជួយបន្ធូរបន្ថយភាពតានតឹងរវាងបងប្អូនសត្រូវទាំងពីរ? Read more