newsare.net
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងការទាមទាររបស់ភាគីថៃ ដែលស្នើឲ្យកម្ពុលោក ហ៊ុន សែន អះអាងថា កម្ពុជាមិនអាចដកទ័ពចេញពីតំបន់មុំបីបានទេ
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងការទាមទាររបស់ភាគីថៃ ដែលស្នើឲ្យកម្ពុជាដកទ័ពចេញពីតំបន់មុំបី ដោយលោកថា ជាសំណើដែលមិនអាចទៅរួច ដោយសារតំបន់នេះជាទឹកដីរបស់កម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ បើតាមអតីតនាយករដេ្ឋមន្ត្រីកម្ពុជារូបនេះ កម្ពុជាបានឈរជើងនៅទីនោះ តាំងពីមុនការចុះអនុស្សារណៈយោគយល់ឆ្នាំ២០០១។ អ្នកនយោបាយនៅក្រៅរដ្ឋាភិបាល គាំទ្រការគូសបញ្ជាក់របស់ លោក ហ៊ុន សែន និងចង់ឃើញរដ្ឋាភិបាលកម្ពុជាប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) រួមទាំងសំណុំរឿងផ្សេងទៀត ដូចជាប្រាសាទតាមាន់ជាដើម។ Read more