newsare.net
រដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា នកម្ពុជានឹងដាក់រឿងជម្លោះព្រំដែនជាមួយថៃ៤ចំណុចទៅតុលាការ ICJ ដោយមិនបញ្ចូលក្នុងជំនួបទ្វេភាគី
រដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ រដ្ឋាភិបាលកម្ពុជាបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ថា កិច្ចប្រជុំ JBCនេះ នឹងគ្មានការជជែកអំពីវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីនោះទេ ដោយកម្ពុជាបានសម្រេចបញ្ជូនវិវាទនៅតំបន់ទាំង៤នេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចហើយ។ ជំហរផ្លូវការរបស់កម្ពុជាដូច្នេះ ធ្វើឲ្យក្រុមជាតិនិយមថៃបានចេញមកប្រតិកម្មតវ៉ានៅតាមស្ថាប័នរដ្ឋនានារបស់ថៃភ្លាមៗ។ Read more