newsare.net
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨មិថុនា ឆ្នាំ២០២៥ បានអះអាងថា មេបញ្ជាការកលោក ហ៊ុន សែន៖ កម្ពុជានៅតែបន្តប្តឹងទៅ ICJ ក្រោយកែសម្រួលកម្លាំងទ័ពនៅព្រំដែនដែលមានជម្លោះ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨មិថុនា ឆ្នាំ២០២៥ បានអះអាងថា មេបញ្ជាការកងទ័ពកម្ពុជា និងថៃបានព្រមព្រៀងកែសម្រួលកម្លាំងទ័ពនៅតំបន់មានជម្លោះ ក្រោមហេតុផលបញ្ជៀសការប៉ះទង្គិចគ្នាដោយបង្ហូរឈាមក្នុងទ្រង់ទ្រាយធំ។ ការព្រមព្រៀងយ៉ាងដូច្នេះត្រូវបានមតិសាធារណៈ និងក្រុមជាតិនិយមខ្មែរខ្លះចាត់ទុកជាការលុតជង្គង់ ឬការចុះញ៉មជាមួយភាគីថៃ។ តែលោក ហ៊ុន សែន បានបញ្ជាក់ថា ទោះមានការកែសម្រួលកម្លាំងទ័ពនៅព្រំដែនថៃ កម្ពុជានៅតែបន្តប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងគ្មានការកែសម្រួលបន្ទាត់ព្រំដែនអ្វីទាំងអស់។ Read more