newsare.net
ទាហានកម្ពុជា និងថៃ នៅតែបន្តឈរជើងលើប្រាសាទតាមាន់ធំដូចសព្វមួយដងគិតមកត្រឹមថ្ងៃទី១៣ ខែមិថុនាមុនកិច្ចប្រជុំ JBC ស្ថានការណ៍នៅប្រាសាទតាមាន់បន្តមានភាពប្រក្រតី
ទាហានកម្ពុជា និងថៃ នៅតែបន្តឈរជើងលើប្រាសាទតាមាន់ធំដូចសព្វមួយដងគិតមកត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ខណៈប្រទេសទាំងពីរត្រៀមបើកកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥។ ពលរដ្ឋខ្មែរមួយចំនួនដែលបានឡើងទៅទស្សនាប្រាសាទតាមាន់ធំបង្ហាញពីសមានចិត្តចំពោះកងទ័ពខ្មែរឈរជើងនៅទីនោះ ដោយបានលើកទឹកចិត្តកងទ័ពខ្មែរឲ្យមានស្មារតីនឹងនរក្នុងការការពារបូរណភាពទឹកដី។ សូមជម្រាបថា ប្រាសាទតាមាន់ធំត្រូវបានភាគីកម្ពុជា និងថៃ អះអាងថាជាម្ចាស់កម្មសិទ្ធិរៀងៗខ្លួន ហើយបច្ចុប្បន្ននេះមានកម្លាំងប្រដាប់អាវុធឈរជើងរួមគ្នានៅលើប្រាសាទនេះ ដោយមានខ្មែរ៧នាក់ និងថៃ៧នាក់។ Read more