newsare.net
បើទោះជាស្ថានភាពនៅព្រំដែនកម្ពុជា និងថៃ ក្នុងខេត្តព្រះវិហារ មានសភាពធម្មតាលោក គឹម ចាន់បញ្ញា៖ពលរដ្ឋជាង១ពាន់គ្រួសារបានចេញពីផ្ទះដោយខ្លួនឯងទៅរកកន្លែងសុវត្ថិភាព
បើទោះជាស្ថានភាពនៅព្រំដែនកម្ពុជា និងថៃ ក្នុងខេត្តព្រះវិហារ មានសភាពធម្មតាតែពលរដ្ឋជាង១ពាន់គ្រួសារហើយដែលភាគច្រើនជាស្ត្រី និងកូនក្មេង បានចាកចេញពីផ្ទះ ទៅរកទីកន្លែងមានសុវត្ថិភាពក្នុងចំងាយជាង១០០គីឡូម៉ែត្រពីតំបន់ប្រឈមមុខគ្នាដោយអាវុធ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៧ ខែមិថុនា លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ថ្លែងថា អាជ្ញាធរមិនបានជម្លៀសពលរដ្ឋទាំងនោះទេ តែដោយសារការភ័យខ្លាច ពលរដ្ឋបានភៀសខ្លួន ទៅកាន់មណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន នៅវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន។ លោកថា ចំនួនពលរដ្ឋភៀសខ្លួនដោយសារការភ័យខ្លាចអាចបន្តកើនឡើង៕ Read more