newsare.net
នៅចំពោះមុខនៃវិបត្តិនយោបាយដែលកាន់តែធ្លាក់ផុងជ្រៅ បន្ទាប់ពី គណបក្សភូមិចៃថៃសម្រេចដនាយករដ្ឋមន្រ្តីថៃផ្តើមរុះរើរដ្ឋាភិបាល ខណៈតុលាការធម្មនុញ្ញពិចារណាញត្តិទាមទារឲ្យដកតំណែង
នៅចំពោះមុខនៃវិបត្តិនយោបាយដែលកាន់តែធ្លាក់ផុងជ្រៅ បន្ទាប់ពី គណបក្សភូមិចៃថៃសម្រេចដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះកាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ចាប់ផ្តើមបើកការពិភាក្សានៅថ្ងៃចន្ទទី ២៣មិថុនា ដើម្បីរុះរើសមាសភាពរដ្ឋាភិបាល។ ខណៈពេលដែលមានដំណឹងចចាមអារ៉ាមស្តីពីការដកខ្លួនជាបន្តបន្ទាប់របស់គណបក្សផ្សេងទៀតចេញពីរដ្ឋាភិបាលចម្រុះ ដោយសារតែការបែកលេចធ្លាយសារសន្ទនារវាងលោកស្រីផែថងថាន និងប្រធានព្រឹទ្ធសភាកម្ពុជា លោកហ៊ុន សែន អគ្គលេខាធិការរបស់បក្សភឿថៃ បានអះអាងថា គណបក្សទាំង១០បានប្រកាសបន្តចូលរួមក្នុងរដ្ឋាភិបាលរបស់លោកស្រីផែថងថាន។ Read more