newsare.net
នៅព្រឹកថ្ងៃពុធទី២៥មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានសលោក លី សុវណ្ណរិទ្ធ៖ ពលរដ្ឋខ្មែរជាង៦ពាន់នាក់ចេញពីទឹកដីថៃក្នុងថ្ងៃទី២៤មិថុនា
នៅព្រឹកថ្ងៃពុធទី២៥មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានស្ថានភាពស្ងាត់ជ្រងំ បន្ទាប់ពីភាគីថៃបានសម្រេចបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា ដោយឯកតោភាគី នៅថ្ងៃទី២៤ ខែមិថុនា។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធនេះថា ពលរដ្ឋខ្មែរជាង ៦ពាន់៤រយនាក់បានចាកចេញពីទឹកដីថៃ ខណៈពលរដ្ឋថៃចំនួនជាង ១ពាន់៣រយនាក់បានចាកចេញពីទឹកដីកម្ពុជា ក្នុងថ្ងៃទី២៤មិថុនា។ បើតាម លោក លី សុវណ្ណារិទ្ធ អាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការបញ្ជូនពលរដ្ឋខ្មែរដែលចង់វិលចូលស្រុកវិញ ក្នុងពេលកើតមានជម្លោះព្រំដែនកម្ពុជា-ថៃនាពេលនេះ។ Read more