newsare.net
នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ដំណឹងថ្មីៗបន្ថែមហាក់ដូចជាបានមកធ្វើ ឲ្យគេដាក់ការសង្របាយការណ៍សម្ងាត់អាមេរិកថា ការទម្លាក់គ្រាប់បែកលើ់ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ មានប្រសិទ្ធភាពតិចតួច
នៅក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ដំណឹងថ្មីៗបន្ថែមហាក់ដូចជាបានមកធ្វើ ឲ្យគេដាក់ការសង្ស័យកាន់តែខ្លាំង ចំពោះប្រសិទ្ធភាពជាក់ស្តែង នៃការវាយប្រហារទម្លាក់គ្រាប់បែក ដែលកងទ័ពអាមេរិកបានធ្វើទៅលើស្ថានីយ៍នុយក្លេអ៊ែរអ៊ីរ៉ង់។ លោកដូណាល់ ត្រាំ បានអួតអះអាងថាការវាយប្រហារដ៏អស្ចារ្យនេះ បានកម្ទេចឲ្យខ្ទេចខ្ទីទាំងស្រុង នូវសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក៏ប៉ុន្តែស្រាប់តែមានរបាយការណ៍សម្ងាត់មួយរបស់ចារកិច្ចអាមេរិក បែកធ្លាយជាសាធារណៈ ហើយដែលបណ្តាញព័ត៌មានអាមេរិក បានចុះផ្សាយព្រោងព្រាតកាលពីថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា ការវាយប្រហារនេះ បានត្រឹមតែបង្អាក់ដំណើរការកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ តែប៉ុន្មានខែតែប៉ុណ្ណោះ មិនបានកម្ទេចបានទាំងស្រុងនោះឡើយ។ Read more