newsare.net
កាលពី៨០ឆ្នាំមុន នៅថ្ងៃទី២៦មិថុនា ប្រទេសចំនួន៥០បានចុះហត្ថលេខាលើធម្មនុញ្ញអង្គការអាយុ៨០ឆ្នាំ តើអង្គការសហប្រជាជាតិអាចជំនះវិបត្តិហិរញ្ញវត្ថុ និងពាក្យប្រមាថរិះគន់ដែរឬទេ?
កាលពី៨០ឆ្នាំមុន នៅថ្ងៃទី២៦មិថុនា ប្រទេសចំនួន៥០បានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ នៅថ្ងៃព្រហស្បតិ៍ទី២៦មិថុនានេះ អង្គការសហប្រជាជាតិត្រូវប្រារព្ធខួប៨០ឆ្នាំនៃធម្មនុញ្ញដែលអនុញ្ញាតឲ្យបង្កើតអង្គការសហប្រជាជាតិជាផ្លូវការ ប៉ុន្តែ ការប្រារព្ធខួបកំណើត៨០ឆ្នាំប្រព្រឹត្តទៅ នៅក្នុងកាលៈទេសៈមួយដែលស្ថាប័នអន្តរជាតិកំពូលមួយនេះ កំពុងជួបវិបត្តិថវិកាដ៏ធ្ងន់ធ្ងរ និងបាត់បង់សំឡេង ឥទ្ធិពលនៅក្នុងពិភពលោកមួយដែលសង្រ្គាម ជម្លោះប្រដាប់អាវុធ និងគ្រោះមហន្តរាយមនុស្សធម៌ផ្ទុះឡើងសឹងនៅគ្រប់ទីកន្លែង។ មានអាយុ៨០ឆ្នាំ តើអង្គការសហប្រជាជាតិនឹងរស់រាន ឆ្លងរួចផុតពីវិបត្តិដ៏ធំលើកនេះឬ ក៏ត្រូវដួលរំលំដូចសង្គមប្រជាជាតិកាលពីឆ្នាំ១៩៤៦? Read more