newsare.net
អាជ្ញាធរបរទេសបានចាប់បញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទល្មើសមកឱ្យកម្ពុជាវិញចំនួនជា៦ខែដើមឆ្នាំ២០២៥៖ កម្ពុជាបានទទួលពលរដ្ឋខ្លួនដែលប្រព្រឹត្តបទល្មើសនៅបរទេសជាង៥ពាន់នាក់
អាជ្ញាធរបរទេសបានចាប់បញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទល្មើសមកឱ្យកម្ពុជាវិញចំនួនជាង ៥ ០០០នាក់ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចសម្ភាសមួយដែលចាក់ផ្សាយដោយទូរទស្សន៍ក្រសួងមហាផ្ទៃកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ មានប្រមាណ ១៨០នាក់ ជាស្ត្រីខ្មែរ ដែលត្រូវបានបញ្ជូនមកពីប្រទេសចិន ដោយសារការចាញ់បោកមេខ្យល់ក្រោមរូបភាពទៅរៀបការ។ Read more