newsare.net
សម្តេចសង្ឃដាឡៃឡាម៉ា ប្រមុខដឹកនាំពុទ្ធសាសនាទីបេ ដែលបច្ចុប្បន្នមានព្រះជន្ម៩០ព្រះវស្សា បសម្តេចសង្ឃដាឡៃឡាម៉ា បញ្ជាក់ថានឹងមាន “អ្នកចាប់ជាតិថ្មី” មកស្នងបន្ត នៅពេលព្រះអង្គចូលទិវង្គត
សម្តេចសង្ឃដាឡៃឡាម៉ា ប្រមុខដឹកនាំពុទ្ធសាសនាទីបេ ដែលបច្ចុប្បន្នមានព្រះជន្ម៩០ព្រះវស្សា បានបញ្ជាក់ឲ្យដឹងថា នឹងមានអ្នកស្នងចាប់ជាតិបន្តពីព្រះអង្គ នៅក្រោយពេលព្រះអង្គចូលទិវង្គត។ ព្រះអង្គបានបញ្ជាក់ទៀតថា នីតិវិធីសម្រេចជ្រើសរើសអ្នកដែលនឹង “ចាប់ជាតិថ្មី” ស្នងបន្តពីព្រះអង្គ នឹងត្រូវដំណើរការទៅ ដោយគោរពតាមប្រពៃណីទំនៀមទំលាប់ពុទ្ធសាសនាទីបេ។ ក្នុងន័យនេះ សម្តេចសង្ឃដាឡៃឡាម៉ា បានបដិសេធគំនិត ដែលថាអាជ្ញាធរចិន អាចនឹងលូកដៃ សម្រេចតែងតាំងដាឡៃឡាម៉ាមួយអង្គថ្មី ដើម្បីបម្រើគោលនយោបាយចិន។ Read more