newsare.net
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់លោក ជួន ណារិន្ទ៖ ករណីប៉ូលីសចរាចរណ៍ទារលុយជនជាតិឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងការស៊ើបអង្កេត
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យុបារាំង RFI នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះថា សមត្ថកិច្ចរបស់លោកកំពុងស៊ើបអង្កេតករណីជនជាតិឥណ្ឌូនេស៊ីចោទប្រកាន់លើនគរបាលចរាចរណ៍កម្ពុជាថាបានទាលុយពីខ្លួន។ ការលើកឡើងរបស់ស្នងការនគរបាលរាជធានីភ្នំពេញដូច្នេះ គឺក្រោយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានបើករថយន្តរបស់ខ្លួននៅភ្នំពេញ ហើយត្រូវនគរបាលចរាចរណ៍ឃាត់រថយន្តនោះ ដើម្បីសួរនាំរកឯកសារ។ តាមរយៈបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ជនជាតិឥណ្ឌូនេស៊ីបានរៀបរាប់ជាភាសាឥណ្ឌូនេស៊ី ហើយត្រូវគេបកប្រែថាប៉ូលីសបានទារលុយចំនួន ៣០០ដុល្លារ តែបុរសឥណ្ឌូនេស៊ីបានសុំសម្រួលមកត្រឹម ៥០ដុល្លារ និងមានប៉ូលីសទារលុយបន្ថែម ៤ ០០០រៀលទៀត។ បញ្ហានេះលោក ជួន ណារិន្ទ បញ្ជាក់ថាលោកមិនអាចវិនិច្ឆ័យភ្លាមៗបានទេ ដោយរង់ចាំការស៊ើបអង្កេតសិន។ សូមបញ្ជាក់ដែរថា នៅថ្ងៃទី០៤ កក្កដានេះដែរ ក្រសួងទេសចរណ៍កម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ដោយសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍៕ Read more