newsare.net
លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកលទ្ធផលនៃការស្ទង់មតិរបស់ថៃដែលលោក ជា ធីរិទ្ធ៖លទ្ធផលស្ទង់មតិរបស់ថៃអំពី លោក ហ៊ុន សែន គឺជារឿងអស់សំណើច
លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកលទ្ធផលនៃការស្ទង់មតិរបស់ថៃដែលថា «លោក ហ៊ុន សែន ជាបុគ្គលដែលមិនអាចទុកចិត្តបាន និងធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន»នោះ គឺជារឿងគួរឲ្យអស់សំណើច។ អស់សំណើចត្រង់ថា ការស្ទង់មតិនោះ បានធ្វើតែទៅលើប្រជាពលរដ្ឋថៃ ដែលមិនពាក់ព័ន្ធជាមួយកម្ពុជា។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពី លទ្ធផលនៃការស្ទង់មតិមួយរបស់ថៃនាពេលថ្មីៗនេះ បានវាយតម្លៃថា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានធ្វើអ្វីៗសម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួន និងជាបុគ្គល មិនអាចទុកចិត្តបាន។ Read more